ឆេះឃាំ្លងស្តុកគ្រឿងបន្លាស់ទូរស័ព្ទទាំងព្រឹក ក្នុងខណ្ឌ៧មករា ខូចខាតសរុបជាទឹកប្រាក់អស់ប្រហែល ២០ ម៉ឺនដុល្លារអាមេរិក
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០៦ និង០០ នាទីព្រឹក ថៃ្ងព្រហស្បតិ៍៤ កើតខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងដែលស្ថិតនៅឃ្លាំងលេខ១៩ ផ្លូវលេខ ១៩៦ស្ទួន ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

+ ឈ្មោះ ៖ លឹម ស៊ុយគួង ភេទ ប្រុស អាយុ ៣៦ ឆាំ្ន ។
- មុខរបរ ៖ អាជីវករលក់គ្រឿងបន្លាស់ទូរស័ព្ទ ។
+ មូលហេតុ ៖ បណ្តាលមកពីឆ្លង់ចរន្តអគិ្គសនី ។
+ ប្រភេទសំណង់ ៖ ថ្មបេតុងប្រក់សង័្កសីទំហំ ១០ ម៉ែត្រx ២៥ ម៉ែត្រ ។
– ខូចខាតសំភារៈ ៖ ឆេះឃាំ្លងស្តុកគ្រឿងបន្លាស់ទូរស័ព្ទ ទំហំ ១២ម៉ែត្រ x ២៥ម៉ែត្រ និងឆេះគ្រឿងអេឡិចត្រូនិចចំនួន ០១ ឃ្លាំង សរុបជាទឹកប្រាក់អស់ប្រហែល ២០ ម៉ឺនដុល្លារអាមេរិក នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
- ស្លាប់មនុស្ស ៖ គ្មាន ។
- របួសមនុស្ស ៖ គា្មន ។
- រថយន្តការិយាល័យអគ្គិភ័យ :៖ ចំនួន ១៦ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២០ ឡានស្មេីនឹង ១០០ ម៉ែត្រគូប ។
- រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
- រថយន្តOCICជ្រោយចងា្វយចំនួន ០៧ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ ឡានសើ្មនឹង ២០ ម៉ែត្រគូប ។
- រថយន្តOCICកោះពេជ្រចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ ឡានសើ្មនឹង ២០ ម៉ែត្រគូប ។
- រថយន្តផ្សារទំនើបអូឡាំព្យាចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ ឡាន សើ្មនឹង ២០ ម៉ែត្រគូប ។
- រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ ឡានសើ្មនឹង ២ ម៉ែត្រគូប ។
- ពន្លត់ចប់ ៖ នៅម៉ោង ០៨:០០ នាទីព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល ។
