ព័ត៌មានជាតិ
បុគ្គលិកម្នាក់នៅហាងនំបុ័ង អាស៊ី-អឺរ៉ុប មានវិជ្ជមានកូវីដ៩ និងបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកធ្វើការ ១៣នាក់ទៀត, សូមអ្នកពាក់ព័ន្ធដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព
BY Khmernote Media
April 16, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅហាងនំប័ុង អាស៊ី-អឺរ៉ុប (Asia Europe Bakery) ដែលមានទីតាំងស្ថិតនៅលើផ្លូវ ៣១០ កែងផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១។

ដោយមូលហេតុមាន អ្នកជំងឺកូវីដ១៩ ជាអ្នកធ្វើការនៅទីតាំងខាងលើនេះ និងបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកធ្វើការនៅទីនោះចំនួន ១៣នាក់។ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!
