ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! មានអ្នកជំងឺកូវីដ១៩ ដើរផ្សារលូ៥ កាលពីថ្ងៃទី១០ ខែមេសា សូមអ្នកដើរផ្សារ និងអាជីវករនៅទីនោះដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព

    BY Khmernote Media April 16, 2021
    ជូនដំណឹង! មានអ្នកជំងឺកូវីដ១៩ ដើរផ្សារលូ៥ កាលពីថ្ងៃទី១០ ខែមេសា សូមអ្នកដើរផ្សារ និងអាជីវករនៅទីនោះដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានដើរផ្សារ និងអាជីវករនៅផ្សារលូ ៥ ដែលមានទីតាំងស្ថិតនៅផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ។

    សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!

    Share This Post: