ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មានអ្នកជំងឺកូវីដ១៩ ទៅផ្សារសាំហាន់ តាំងពីថ្ងៃទី៥-១០ សូមអ្នកដើរផ្សារ និងអាជីវករដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព

    BY Khmernote Media April 16, 2021
    មានអ្នកជំងឺកូវីដ១៩ ទៅផ្សារសាំហាន់ តាំងពីថ្ងៃទី៥-១០ សូមអ្នកដើរផ្សារ និងអាជីវករដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹង​អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានដើរផ្សារ និងអាជីវករនៅ
    ផ្សារ​ធំទួលសង្កែ​ ហៅផ្សារសាំហាន់ ទួលសង្កែ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលសង្កែ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១។

    សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!

    Share This Post: