ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកមានភារកិច្ចចាំបាច់បំផុត មានបំណងស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ សូមធ្វើការបំពេញពាក្យស្នើសុំតាមរបៀបនេះ

    BY Khmernote Media April 18, 2021
    អ្នកមានភារកិច្ចចាំបាច់បំផុត មានបំណងស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ សូមធ្វើការបំពេញពាក្យស្នើសុំតាមរបៀបនេះ
    យោងតាមហ្វេសបុករបស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំ Group Telegram ដែលមានឈ្មោះថា “ក្រុមការងារចេញលិខិតអនុញ្ញាតធ្វើដំណើរ” ក្នុងគោលបំណងផ្តល់សិទ្ធិក្នុងការធ្វើដំណើរជូនដល់អ្នកដែលមានភារកិច្ចចាំបាច់បំផុត ដូចចែងក្នុងករណីលើកលែងនៃប្រកា២ថ្មី និងប្រកា៣ថ្មី នៃសេចក្តីសម្រេចលេខ ៥០ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។
    អ្នកដែលមានភារកិច្ចចាំបាច់បំផុត និងមានចែងក្នុងករណីករណីលើកលេង ដែលមានបំណងស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ សូមសាកសួរព័ត៌មានបន្ថែម និងបំពេញពាក្យស្នើសុំតាមគ្រុប Telegram ប្រចាំខណ្ឌទាំង១៤។
    សូមជ្រើសរើសមូលដ្ឋានខណ្ឌដែលត្រូវស្នើសុំ ដោយចុចនូវ Link Telegram ដូចខាងក្រោម៖
    **រដ្ឋបាលរាជធានីភ្នំពេញ https://t.me/ppenhcityhall
    ១. រដ្ឋបាលខណ្ឌចំការមន https://t.me/ppchamkarmon
    ២. រដ្ឋបាលខណ្ឌដូនពេញ https://t.me/ppdaunpenh
    ៣. រដ្ឋបាលខណ្ឌ៧មករា https://t.me/pp7makara
    ៤. រដ្ឋបាលខណ្ឌទួលគោក https://t.me/pptoulkork
    ៥. រដ្ឋបាលខណ្ឌដង្កោ https://t.me/ppdangkour
    ៦. រដ្ឋបាលខណ្ឌមានជ័យ https://t.me/ppmeanchey
    ៧. រដ្ឋបាលខណ្ឌឫស្សីកែវ https://t.me/pprussiekeo
    ៨. រដ្ឋបាលខណ្ឌសែនសុខ https://t.me/ppsensok
    ៩. រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ https://t.me/ppsenchey
    ១០. រដ្ឋបាលខណ្ឌជ្រោយចង្វារ https://t.me/ppchroychongva
    ១១. រដ្ឋបាលខណ្ឌព្រែកព្នៅ https://t.me/ppprekpnov
    ១២. រដ្ឋបាលខណ្ឌច្បារអំពៅ https://t.me/ppchbarompov
    ១៣. ខណ្ឌបឹងកេងកង https://t.me/ppbkk1
    ១៤. ខណ្ឌកំបូល https://t.me/ppkamboul
    សូមមេត្តាជួយផ្សព្វផ្សាយបន្តដល់អ្នកដទៃ! សូមអរគុណ
    Share This Post: