ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីមានសមត្ថកិច្ចចុះអប់រំណែនាំ និងធ្វើកិច្ចសន្យា ក្រោយពិនិត្យឃើញ អាជីវករម្នាក់លក់សាច់ជ្រូកឡើងថ្លៃខុសធម្មតា

    BY Khmernote Media April 19, 2021
    មន្ត្រីមានសមត្ថកិច្ចចុះអប់រំណែនាំ និងធ្វើកិច្ចសន្យា ក្រោយពិនិត្យឃើញ អាជីវករម្នាក់លក់សាច់ជ្រូកឡើងថ្លៃខុសធម្មតា

    យោងតាមការចុះផ្សាយរបស់ ការពិត GCNP បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ អាជីវករម្នាក់មានឈ្មោះ ស្រេង សិធារ៉ា ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរអ្នកលក់សាច់ជ្រូក នៅផ្លូវលេខ 348 (ផ្សារលូ) ក្នុងសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានមន្ត្រីមានសមត្ថកិច្ចចុះធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ក្រោយពេលពិនិត្យឃើញថា អាជីវកររូបនេះ បានលក់សាច់ជ្រូកឲ្យប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ខុសពីធម្មតា ឆ្លៀតឱកាសដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាលត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ភូមិសាស្រ្តនេះ ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។

    អាជ្ញាធរមានសមត្ថកិច្ច សូមអំពាវនាវដល់អាជីវករលក់គ្រឿងឧបភោគ បរិភោគ តាមផ្សារ ក៏ដូចនៅតាមផ្ទះ ក្នុងតំបន់ហាមឃាត់ ឬនៅទូទាំងប្រទេស សូមមេត្តាចៀសវាងឆ្លៀតឱកាសគ្រាអាសន្ននេះ ដាក់បន្ទុកបន្ថែមទៅលើប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល នឹងអាចប្រឈមចំពោះមុខច្បាប់ទៀតផង៕

    Share This Post: