Galaxy S9 និង S9+ បង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងកំណែប្រែកាមេរ៉ាថ្មី និងកំលាំងម៉ាស៊ីនខ្លាំងជាងមុន
- February 26, 2018
ដូចអ្វីដែលបានគ្រោងទុក កាលពីយប់មិញនេះ ក្រុមហ៊ុន Samsung បានដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនរបស់ខ្លួនគឺ Galaxy S9 និង S9+ ជាមួយនឹងកំណែប្រែកាមេរ៉ាថ្មី និងការអភិវឌ្ឍកំលាំងម៉ាស៊ីនឲ្យខ្លាំងជាងមុន។ ឆ្នាំនេះក្រុមហ៊ុន Samsung បានធ្វើអភិវឌ្ឍគ្រឿងក្នុងរបស់ស្មាតហ្វូននេះ ជាជាងរូបរាងខាងក្រៅ ដោយស្មាតហ្វូននេះមានរូបរាងស្រដៀងគ្នានឹង Galaxy S8 ហើយកែប្រែចំណុចខ្វះខាតមួយចំនួនលើរូបរាង ប៉ុន្តែចំណុចដែលក្រុមហ៊ុនកែប្រែខ្លាំងនោះគឺកាមេរ៉ាតែម្តង។
S9 មានអេក្រង់ទំហំ 5.8 អ៊ីញ ចំណែកឯ S9+ ទំហំ 6.2 អ៊ីញ អេក្រង់ Super AMOLED ជាមួយកម្រិតបង្ហាញភាពច្បាស់ 2960 x 1440 pixels មានបំពាក់អាវក្រោះការពារទឹក និងធូលី IP68 ដូចជំនាន់មុនដែរ ហើយកម្រិតបង្ហាញពន្លឺនៅលើស្មាតហ្វូននេះមានរហូតដល់ទៅ 700 nits ដែលអាចបង្ហាញរូបភាពបានភ្លឺល្អទោះនៅក្រោមពន្លឺថ្ងៃក៏ដោយ។ ចំណែកឯរន្ធបំពងសម្លេងវិញត្រូវបានក្រុមហ៊ុន Samsung បានសហការណ៍ជាមួយនឹងក្រុមហ៊ុន Dolby នាំយកបច្ចេកវិទ្យាបំពងសម្លេងស្តង់ដារ រោងកុន មកដាក់បញ្ចូនក្នុងស្មាតហ្វូនទាំង២នេះ។
ចំណែកឯកាមេរ៉ាវិញ S9 និង S9+ មានកាមេរ៉ាខាងក្រោយទំហំ 12MP នឹងខាងមុខ 8MP ដូចជំនាន់មុនៗដែរ តែ S9 អាចថតរូបនៅទីងងឹតបានល្អជាមុនដល់ទៅ 28% ដោយសារតែកម្រិត Aperture ដល់ទៅ f.15 ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺមុខងារថតវីដេអូបែបយឺតៗ (Slow motion) ដែល S9 អាចថតបានរហូតដល់កម្រិត 960fps ខណៈ S8 ជំនាន់មុនអាចថតបានត្រឹមតែ 240fps តែប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ស្មាតហ្វូនថ្មីនេះមានបំពាក់មុខងារ AREmoji ដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការស្គែនមុខខ្លួនឯង ដើម្បីបង្កើតជារូបភាពតុក្តតា Emoji បានថែមទៀតផង៕






- Share This Post:






