ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សម្រចបិទផ្សារ ៤កន្លែងជាបណ្តោះអាសន្នក្នុងមូលដ្ឋានខណ្ឌ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩
BY Khmernote Media
April 19, 2021
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សម្រេចបិទផ្សារ ៤កន្លែងជាបណ្តោះអាសន្នក្នុងមូលដ្ឋានខណ្ឌ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដែលមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ នាទី ថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកុវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋចេញ-ចូលក្នុងទីតាំងផ្សារ។ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏បានបញ្ជាក់ពីទីតាំងរួមមានដូចខាងក្រោម៖

ទី១.ផ្សារទួលពង្រ
ទី២.ផ្សារត្រពាំងថ្លឹង
ទី៣.ផ្សារជូរីផ្លាហ្សា
ទី៤.ផ្សារឯករាជ្យ១
សូមអានសារលិខិតដូចខាងក្រោម៖
