ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខណ្ឌដូនពេញ សម្រេចបិទផ្សារកណ្តាល បណ្តោះអាសន្ន១៤ថ្ងៃរហូតដល់ថ្ងៃទី០២ ខែឧសភា

    BY Khmernote Media April 20, 2021
    អាជ្ញាធរខណ្ឌដូនពេញ សម្រេចបិទផ្សារកណ្តាល បណ្តោះអាសន្ន១៤ថ្ងៃរហូតដល់ថ្ងៃទី០២ ខែឧសភា

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា អាជ្ញាធរសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន ផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្តាលទី១ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង សូន្យ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញ-ចូលក្នុងទីតាំងផ្សារខាងលើ។

    រដ្ឋបាលខណ្ឌដូនពេញ អំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលកន្លងមកធ្លាប់បានចេញ-ចូល ផ្សារខាងលើនៅថ្ងៃទី០៥ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់នៅវិទ្យាល័យបាក់ទូក និងវិទ្យាល័យបឹងត្របែក ព្រមទាំងអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវបំផុត៕

    Share This Post: