ព័ត៌មានជាតិ

នារី៣នាក់គេចវេះពីការធ្វើចត្តាឡីស័ក រត់ពីខេត្តតាកែវ មកខេត្តមណ្ឌលគិរី ត្រូវអ្នកភូមិរាយការណ៍ទៅអាជ្ញាធរចុះមកបញ្ជូនទៅធ្វើចត្តាឡីស័កដដែល

BY
Khmernote Media
April 20, 2021

យោងតាមការបញ្ជាក់ពី ការពិត GCNP បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:៥០នាទីព្រឹក ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានអ្នកមកពីក្រៅខេត្តមកស្នាក់នៅ ក្រុមគ្រូពេទ្យ និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយអាជ្ញាធរភូមិសង្កាត់​ បានចុះត្រួតពិនិត្យបន្ទប់ជួលស្ថិតនៅភូមចំការតែ​ សង្កាត់ស្ពានមាន​ជ័យ​ ក្រុងសែនមនោរម្យ​ បន្ទប់លេខC២និងA៥។​ តាមការពិនិត្យជាក់ស្តែងគឺមានមនុស្សចំនួន០៣នាក់​ ដែលរត់គេចមកពីខេត្តតាកែវ​ ហេីយគេចវេះពីការធ្វេីចត្តាឡីស័ក៖

១- ឈ្មោះ ខេន ស្រីណា ភេទស្រី ជនជាតិខ្មែរ អាយុ២១ឆ្នាំ មុខរបរអ៊ុតសក់ ទីកន្លែងកំណើត ភូមិរវៀង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
២- ឈ្មោះ នឹម ណាវី ភេទស្រី ជនជាតិខ្មែរ អាយុ២៤ឆ្នាំ មុខរបរអ៊ុតសក់ ទីកន្លែងកំណើតជាមួយគ្នា។
៣- ឈ្មោះ ហេង ស្រីយីន ភេទស្រី ជនជាតិខ្មែរ មុខរបរ អ៊ុតសក់ ទីកន្លែងកំណើតជាមួយគ្នា។

ពលរដ្ឋទាំង០៣នាក់ខាងលើត្រូវបានបញ្ជូនទៅធ្វើចត្តាទ្បីស័កនៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតក្នុងក្រុងសែនមនោរម្យ៕

Share This Post: