ព័ត៌មានជាតិ

ព្រហើនមែន! បើកម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់របស់សមត្ថកិច្ច ហើយជេរប្រមាថ និងវា.យសមត្ថកិច្ចថែមទៀត

BY
Khmernote Media
April 20, 2021

យោងតាមការបញ្ជាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានបុរសម្នាក់ឈ្មោះ​ ខៀវ​ ចាន់សុភក្ត្រា​ អាយុ៣១ឆ្នាំ​ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារឃាត់ខ្លួន​ នៅព្រឹកថ្ងៃ២០​ ខែមេសា​ ឆ្នាំ២០២១​ ដោយការបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់​នៅគោលដៅរង្វង់មូលតាព្រហ្ម​ ខណ្ឌជ្រោយចង្វារ និងបានជេរប្រមាថមេីលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច​ទៀតផង​ ។

ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួនមកអធិការខណ្ឌដេីម្បីធ្វេីការសាកសួរ​ និងរៀបចំសំណុំឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ៕

Share This Post: