ព័ត៌មានជាតិ
បងប្អូនអាជីវករ និងប្រជាពលរដ្ឋរស់នៅជុំវិញផ្សារ និងខាងក្រោយផ្សារស្ទឹងមានជ័យចាស់ បានទៅយកសំណាកយ៉ាងច្រើននៅព្រឹកនេះ
BY Khmernote Media
April 20, 2021
រដ្ឋបាលខណ្ឌមានជ័យ សូមជូនដំណឹងបន្ទាន់ ដល់បងប្អូនអាជីវករ នឹងបងប្អូនប្រជាពលរដ្ផរស់នៅជុំវិញផ្សារ នឹងខាងក្រោយផ្សារទាំងអស់មេត្តាជ្រាបថា ក្រុមគ្រូពេទ្យអញ្ចើញមកយកសំណាក នៅទីតាំងផ្សារស្ទឹងមានជ័យ វេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃអង្គារទី២០ ខែមេសា ឆ្នាំ២០២១ ចំពោះបងប្អូនអាជីវករដែលមិនបានអញ្ចើញមកយកសំណាក ឬគ្មានលិខិតបញ្ចាក់ ការយកសំណាកទេ គណៈកម្មការផ្សារមិនអនុញ្ញាតឱ្យបើកតូបលក់ដូរទេ ។

គួរបញ្ចាក់ផងដែរថា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៣១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន៣១ នាក់ផងដែរ។
