ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាលាខណ្ឌទួលគោក សម្រេចបិទផ្សារដេប៉ូជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ

    BY Khmernote Media April 21, 2021
    សាលាខណ្ឌទួលគោក សម្រេចបិទផ្សារដេប៉ូជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ

    រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ សាលាខណ្ឌទួលគោក បានចេញសេចក្តីជូនដំណឹង ស្តីពីដំណើរការផ្អាកជាបណ្តោះអាសន្នមូលដ្ឋានផ្សារដេប៉ូ ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយរដ្ឋបាលខណ្ឌទួលគោក សូមធ្វើការផ្អាករយៈពេលពេល ១៤ថ្ងៃ ចាប់ពីម៉ោង សូន្យនាទី ថ្ងៃទី២១ ខែមេសា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលបានចេញ-ចូល ក្នុងទីតាំងផ្សារខាងលើ។

    ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌទួលគោក សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារខាងលើ គិតចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បើមានអាការៈក្ដៅខ្លួន ក្អក ពិបាកដង្ហើម ហើយមានការសង្ស័យថាឆ្លងវីរុសកូវីដ-១៩ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ព្រមទាំងអនុវត្តវិធានការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវបំផុត ៕

    ប្រភព៖ សាលាខណ្ឌទួលគោក

    Share This Post: