រដ្ឋបាលខេត្តកំពត រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣នាក់, សូមអ្នកពាក់ព័ន្ធប្រញាប់ទៅធ្វើតេស្តជាបន្ទាន់
ខេត្តកំពត៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពត បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៣នាក់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅខេត្តកំពត។ រដ្ឋបាលខេត្តកំពត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពតឲ្យបានដឹងថា៖ ករណីឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១នេះ ខេត្តកំពត បានរកឃើញវិជ្ជមានចំនួន០៣នាក់ រួមមាន៖

ទី១.ឈ្មោះ ឈីន សន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិកោះតាចាន់ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត បានផ្ទុកកូវីដ-១៩ ត្រូវបានដាក់ឲ្យសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពត។
ទី២.ឈ្មោះ អន ស្រីយី ភេទស្រី អាយុ ២៤ឆ្នាំ មានផ្ទៃពោះ៨ខែ មានាទីលំនៅ នៅភូមិដើមស្នាយ ឃុំព្រែកក្រីស ស្រុកកំពង់ត្រាច ខេត្តកំពត បានផ្ទុកកូវីដ-១៩ ត្រូវបានដាក់ឲ្យសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពត។
ទី៣.ឈ្មោះ ភួន ភេន ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅ នៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត (គាត់មានមុខរបរជាអ្នកដើរទិញបន្លែ នៅភូមិតេជោក្បាលដំរី យកទៅលក់នៅផ្សារលើ ខេត្តព្រះសីហនុជារៀងរាល់ថ្ងៃ) មានផ្ទុកមេរោគកូវីដ-១៩ ត្រូវបានដាក់ឲ្យសំរាកនៅមន្ទីរពេទ្យបង្អែប ប៊ុនរ៉ានី ហ៊ុនសែន កោះស្លា ៕
សូមអានសារលិខិតដូចខាងក្រោម៖


