ព័ត៌មានជាតិ
ជូនដំណឹង! មានអ្នកជំងឺកូវីដ១៩ ធ្លាប់ដើរផ្សារបឹងទំពុន នៅថ្ងៃទី១៣ ខែមេសា, សូមប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនោះ ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពខ្លួនឯង
BY Khmernote Media
April 21, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ផ្សារបឹងទំពុន ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៣BT ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ។

សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
សូមអរគុណ!