ព័ត៌មានជាតិ
អាជ្ញាធរនឹងចែកកាតធ្វើដំណើរទៅផ្សារនៅតាមផ្ទះ សម្រាប់អ្នកនៅក្រៅតំបន់ក្រហម
BY Khmernote Media
April 21, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា អជ្ញាធរនឹងចែកកាតធ្វើដំណើរទៅផ្សារនៅតាមផ្ទះ សម្រាប់អ្នកនៅក្រៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដែលមានទីតាំងដូចខាងក្រោម៖

១.ខណ្ឌមានជ័យមាន៖ សង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី៣
២.ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១
៣.ខណ្ឌទួលគោក៖ ភូមិ១៤ ១៦ និង១៧ នៃសង្កាត់បឹងសាឡាង
អជ្ញាធរបានបញ្ជាក់ថា ក្នុងតំបន់ក្រហម អ្នកមិនអាចចេញក្រៅផ្ទះជាដាច់ខាត លើកលែងតែ ៣ករណីប៉ុណ្ណោះរួមមាន៖
១.មានបញ្ហាសុខភាពជាបន្ទាន់
២.ទៅយកសំណាកធ្វើតេស្ត នៅក្នុងតំបន់ក្រហមជិតបំផុត
៣.ទៅចាក់វ៉ាក់សាំងដូងទី២ នៅក្នុង តំបន់ក្រហមជិតបំផុត ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ