ចោរដាច់យ៉ៃជិះម៉ូតូ ឌុបគ្នាឆក់ទូរស័ព្ទដៃ ពីស្រ្តីអ្នកបោសសំរាមក្រុមហ៊ុនស៊ីទ្រីម្នាក់បានសម្រេច រួចជិះគេចខ្លួនទាំងភ័យស្លន់ស្លោទៅបុកសមត្ថកិច្ចកំពុងឈរចាំស្ទាក់ចាប់ បណ្ដាលឲ្យរងរបួសធ្ងន់
រាជធានីភ្នំពេញ៖ ចោរដាច់យៃជិះម៉ូតូ Wave ឌុបគ្នាឆក់ទូរស័ព្ទដៃ ពីស្ត្រីអ្នកបោសសំរាមក្រុមហ៊ុនស៊ីនទ្រីម្នាក់ បានសម្រេច នៅក្រោមស្ពានអាកាសតិចណូ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ហើយជិះរត់គេចខ្លួន ទាំងភ័យស្លន់ស្លោទៅបុកកម្លាំងនគរបាលម្នាក់ ដែលរងចាំស្ទាក់ចាប់ បណ្ដាលឲ្យរងរបួសធ្ងន់ ជាអធិការរងខណ្ឌទួលគោក ហើយជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ចាប់ឃាត់ខ្លួនបានទាំង២នាក់ នៅចំណុចផ្លូវបំបែកជាបួន ស្តុបវត្ត នាគវ័ន្ត បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់កំពុងត្រូវបានសមត្ថកិច្ចនគរបាល នាំខ្លួនយកទៅធ្វើការសាកសួរ នៅស្នាក់ការប៉ុស្តិ៍ នគរបាលផ្សារដេប៉ូទី៣ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ដោយមានស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងផងដែរ នេះជាដំណឹងបឋមដែលក្រុមការងារខ្មែរណូតទទួលបានអម្បាញ់មិញនេះ ៕





ដោយ៖ បងម៉េង ខ្មែរណូត