ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អធិការស្រុកថ្មគោលចុះបង្គ្រាបដល់ផ្ទះ និងឃាត់បានតាយាយមួយក្រុម ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង

    BY Khmernote Media April 21, 2021
    អធិការស្រុកថ្មគោលចុះបង្គ្រាបដល់ផ្ទះ និងឃាត់បានតាយាយមួយក្រុម ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង

    ខេត្តបាត់ដំបង៖ លោកតា លោកយាយ ញៀនល្បែងស៊ីសងបៀ បានប្រមូលផ្តុំគ្នាលេង ក៏ត្រូវកម្លាំងជំនាញនៃអធិការស្រុកថ្មគោល បង្ក្រាបដល់ផ្ទះនៅជិតវត្តស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ។

    ការចុះបង្ក្រាបនេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ផង់ សុភាព ជាអធិការនគរបាលស្រុកថ្មគោល ដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌និងកម្លាំងកងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បន្សាយត្រែង បានចុះបង្ក្រាបនិងឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងបៀបានចំនួន ០៧នាក់ ស្រី ០៦នាក់ និងដកហូតបានសម្ភារតាងរួមមាន៖

    -បៀចំនួន០២ហ៊ូ
    -ឈើកាវបៀរចំនួន០៩ដើម
    -កន្ទេលក្រាលចំនួន០៤

    សូមជម្រាបជូនថា ក្នុងពេលដែលមហាជនទូទៅកំពុង ចូលរួមបង្ការទប់ស្កាត់ករណីឆ្លងរាលដាលជម្ងឺកូវីដ-១៩នៅក្នុងសហគមន៍ នៅមានមូលដ្ឋានខ្លះ ប្រជាពលរដ្ឋមានការប្រមូលផ្តុំគ្នា និងដោយមានទាំងការប្រព្រឹត្តល្បែងស៊ីសងទៀតផង ហេីយករណីបែបនេះសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។ សមត្ថកិច្ចក៏សំណូមពរផងដែរ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋាន ប្រសិនបើឃើញមានការប្រមូលផ្ដុំផឹកស៊ី ការលេងល្បែងស៊ីសង នឹងមានកម្មវិធីដែលមានមនុស្សច្រើន សូមមេត្តាជួយផ្ដល់ដំណឹងមកកាន់អាជ្ញាធរមូលដ្ឋាននៅជិតទីនោះ ដើម្បីធ្វើការហាមឃាត់និងបង្ក្រាប ៕


    ប្រភព៖ លោក Heng Heng LY

    Share This Post: