ប្រជាពលរដ្ឋអាចស្នើធ្វើលិខិតអនុញ្ញាតក្នុងការធ្វើដំណើរពីរដ្ឋបាលរាជធានីភ្នំពេញតាមរយ:ប្រព័ន្ធអេឡិចត្រូនិច
ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រជាពលរដ្ឋ អាចស្នើធ្វើលិខិតអនុញ្ញាតក្នុងការធ្វើដំណើរ ពីរដ្ឋបាលរាជធានីភ្នំពេញ តាមរយ:ប្រព័ន្ធអេឡិចត្រូនិច ដើម្បីងាយស្រួលធ្វើដំណើរនៅពេលមានការចាំបាច់ ក្នុងអំឡុងពេលការបិទខ្ទប់នេះ។

លោក ម៉េត មាសភក្តី អ្នក នាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសរបស់យើងកំពុងតែជួបប្រទះនៃការរាត ត្បាតនៃជំងឺកូវីដ១៩ ដែលក្នុងអំឡុងពេលនេះ ភូមិ សាស្ត្ររាជធានីភ្នំពេញ ក៏ដូចជាក្រុងតាខ្មៅត្រូវបានបិទខ្ទប់ ដែលតម្រូវឱ្យប្រជាពលរដ្ឋស្ថិតនៅក្នុងផ្ទះ ដើម្បីគោរពទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានបន្តថា រដ្ឋបាលរាជធានីភ្នំពេញ ក៏មានយន្ត ការសម្រាប់បងប្អូនប្រជាពល រដ្ឋមួយចំនួន ដោយឱ្យពួក គាត់អាចស្នើធ្វើលិខិតអនុញ្ញាតក្នុងការធ្វើដំណើរតាមរយ: ការចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិច ដែលមាន១៥ឆានែល ដែលក្នុងនោះគឺមានក្រុមការងារត្រៀមទទួលសំណើសុំ និងផ្តល់ត្រឡប់ទៅគាត់វិញ។
លោកបានបន្តទៀតថា ចំពោះការចុះឈ្មោះនៅតាមប្រព័ន្ធអេឡិចត្រូនិចនេះដែរ គឺពិតជាមានភាពងាយស្រួល ព្រោះនៅពេលដែលក្រុមការងារធ្វើរួចរាល់គឺពួកគាត់និងផ្ញើត្រឡប់ទៅប្រជាពលរដ្ឋវិញដោយមិនចាំបាច់មកទទួលលិខិតពីរដ្ឋបាលរាជធានីភ្នំពេញនោះទេ។
សំឡេង៖ ក្រោមការដឹកនាំរបស់ឯកឧត្តមឃួងស្រេង លោកបានដាក់បទបញ្ជារៀបចំជាយន្តការមួយ ក្នុងការផ្ដល់លក្ខណៈងាយស្រួលតាមរយៈប្រព័ន្ធអេឡិចត្រូនិច គឺមានន័យថា បងប្អូនប្រជាពលរដ្ឋទាំងអស់បានជ្រាបហើយ ពីនីតិវិធីទី១ យើងបានចេញព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីយន្តការ Group telegrame ហើយ Grop telegrameនេះ ដែលបងប្អូនយើងអាចចូលបាន ហើយនៅក្នុងនឹងគឺមាន១៥ channel ១គឺរបស់រដ្ឋបាលរាជធានីភ្នំពេញផ្ទាល់ ហើយ និង១៤ទៀត គឺតំណាងឱ្យរដ្ឋបាលខ័ណ្ឌទាំង១៤ មាន ន័យថា បើសិនជួនកាលគាត់មានភាពងាយស្រួល នៅក្នុងខ័ណ្ឌដូនពេញ អ៊ីចឹងគាត់ចូលទៅក្នុងGroup telegrame ខ័ណ្ឌដូនពេញ គ្រប់ទាំងខ័ណ្ឌ ទាំងរាជធានី គឺមានក្រុមការ ងារ ដើម្បីត្រៀមទទួលព័ត៌ មានសំណើសុំ ហើយនឹងផ្ដល់នូវសេវាជូនគាត់វិញ ជាមួយ នឹងការពន្យល់ មុននឹងផ្ដល់ជូនសេវា ដោយពន្យល់ជូនគាត់សិន ។
លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ មេត្តាយោគយល់អធ្យាស្រ័យដល់ក្រុមការងារទាំងអស់ ដោយសារតែពេលខ្លះគឺពួកគាត់មមាញឹកក្នុងការងារ ទើបមិនអាចឆ្លើយតបបានទាន់ពេលវេលា នៅការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិ បាលកម្ពុជា បានសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្ត កណ្តាល ជាបណ្តោះអាសន្នសម្រាប់រយ:ពេល១៤ថ្ងៃ គិតចាប់ពីវេលា ម៉ោងសូន្យ នាថ្ងៃ ទី១៥ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាបាននូវប្រសិទ្ធភាព នៃការគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្ត កណ្តាល និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន