ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់ភូមិ១,២,៣,៤ និង៥ នៃសង្កាត់លេខ៤ ជាតំបន់ក្រហម
BY Khmernote Media
April 23, 2021
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការបិទខ្ទប់ ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

ទន្ទឹមនឹងនោះផងដែរ រដ្ឋបាលខេត្តព្រះសីហនុ បានកំណត់ភូមិសាស្ត្រ ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ ភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ជា តំបន់ក្រោម ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃសេចក្តីសម្រេចលេខ ១១៦/២១សសរ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ៕
