រដ្ឋបាលខេត្តមណ្ឌលគីរី រកឃើញអ្នកជំងឺកូវីដ-១៩ម្នាក់ ដោយកាលពីថ្ងៃទី១២ ខែមេសា អ្នកជំងឺធ្លាប់បានជូនស្វាមីទៅព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសមៈ និងមានអ្នករួមដំណើរចំនួន៥នាក់ទៀត
ខេត្តមណ្ឌលគីរី៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តមណ្ឌលគីរី បានចេញប្រកាសព័ត៌មាន ស្ដីពីការ រកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន ០១នាក់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្តមណ្ឌលគីរី សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគីរីជ្រាបថា៖ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ខេត្តមណ្ឌលគីរី បានរកឃើញអ្នកជំងឺវិជ្ជមានកូវីដ-១៩ម្នាក់ មានឈ្មោះ គិន សម្ភ័ស ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

រដ្ឋបាលខេត្តមណ្ឌលគីរី អំពាវនាវអ្នកដែលបានពាក់ព័ន្ធដោយផ្ទាល់ សូមរួសរាន់មកជួបជាមួយក្រុមគ្រូពេទ្យ ដើម្បីយកវត្តុសំណាកទៅពិនិត្យ ត្រូវធ្វើចត្តាឡីស័ក និងអ្នកប៉ះពាល់ដោយប្រយោលត្រូវធ្វើចត្តាលីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន មិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានកំដៅ លើសពី៣៧.៥អង្សាសេ, ក្អក, ហៀរសំបោរ, ឈឺបំពង់ក និងពិបាកដកដង្ហើម សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលស្ថិតនៅជិតកន្លែងបងប្អូនរស់នៅ ៕
សូមអានសារលិខិរបស់រដ្ឋបាលខេត្តមណ្ឌលគីរីដូចខាងក្រោម៖
