ព័ត៌មានជាតិ
ជូនដំណឹង! បុគ្គលិកធ្វើការនៅក្រុមហ៊ុន វីរៈប៊ុនថាំ សាខាផ្សាររាត្រី បានឆ្លងជំងឺកូវីដ-១៩, អ្នកធ្លាប់បានទៅទីនោះនៅថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព
BY Khmernote Media
April 23, 2021
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹង សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវានៅក្រុមហ៊ុន វីរៈប៊ុនថាំ សាខាផ្សាររាត្រី (ផ្សារចាស់) ផ្នែកបញ្ញើឥវ៉ាន់ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។

សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ សូមអរគុណ ៕