ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ចាម ប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ នៅស្រុកស្រីសន្ធរ

    BY Khmernote Media April 23, 2021
    រដ្ឋបាលខេត្តកំពង់ចាម ប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ នៅស្រុកស្រីសន្ធរ

    ខេត្តកំពង់ចាម៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិទ្រា ឃុំស្វាយពោធិ៍, ភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ និងបងប្អូនរស់នៅក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ ដែលបានប៉ះពាល់អ្នកជំងឹកូវីដ-១៩ ឈ្មោះ ហួរ ហ៊ា(២នាក់) និងករណីប៉ះពាល់នឹងអ្នកជំងឺនៅរាជធានីភ្នំពេញ(០១នាក់)ក្នុងនោះមានឈ្មោះដូចខាងក្រោម៖

    ទី១.ឈ្មោះ ឃាង សុខ អេង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ។

    ទី២.ឈ្មោះ ម៉ិច ណុន ភេទស្រី អាយុ ៥៣ឆ្នាំ ត្រូវជាម្ដាយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ហួរ ហ៊ា រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។

    ទី៣.ឈ្មោះ ជឿន វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវជាប្អូនថ្លៃ អ្នកជំងឺកូវីដ-១៩ ឈ្មោះ ហួរ ហ៊ា រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។

    នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ លើអ្នកជំងឺទាំង ០៣នាក់ និងបានចាត់ឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺពីមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវ រកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងករណីនេះបន្ថែមទៀត។

    សូមអានសារលិខិតរបស់រដ្ឋបាលដូចខាងក្រោម៖

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម/Kampong Cham Provincial Hall

    Share This Post: