រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ ភាគច្រើនជាអាជីវករលក់ដូរនៅក្នុងផ្សារសាលាលេខ៥
ខេត្តកំពង់ឆ្នាំង៖ តាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជូនសាធារណជន និងប្រជាពលរដ្ឋនៅកំពង់ឆ្នាំងឲ្យបានជ្រាបថា៖ ករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ខេត្តកំពង់ឆ្នាំបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់ មានដូចខាងក្រោម៖

ទី១.ឈ្មោះ ផេង ម៉ាលីស ភេទស្រី អាយុ ៤៧ឆ្នាំ មានទីលំនៅ នៅភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាត ខេត្តកំពង់ឆ្នាំង ជាអាជីវករលក់ដូរក្នុងផ្សារសាលាលេខ៥ បានប៉ះពាល់ផ្ទាល់ជាមួយបងប្រុស ផេង ដារ៉ា (វិជ្ជមានកូវីដ-១៩) ក្នុងកំឡុងពីថ្ងៃទី៦-១៣ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។
ទី២.ឈ្មោះ សំរិទ្ធ សៀវម៉ី ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅ នៅភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាត ខេត្តកំពង់ឆ្នាំង ជាអាជីវករលក់ដូរក្នុងផ្សារសាលាលេខ៥ បានប៉ះពាល់ផ្ទាល់បន្តជាមួយ ផេង ម៉ាលីស និងប្រយោលជាមួយ ផេង ដារ៉ា (វិជ្ជមានកូវីដ-១៩ នៅផ្សារកណ្ដាល)
ទី៣.ឈ្មោះ សូត្រ ស្រីពៅ ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅ នៅភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាត ខេត្តកំពង់ឆ្នាំង ជាអាជីវករលក់ដូរក្នុងផ្សារសាលាលេខ៥ ជាអ្នកប៉ះពាល់បន្តពី ផេង ម៉ាលីស។
ទី៤.ឈ្មោះ ភុំ រតនា ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅ នៅភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាត ខេត្តកំពង់ឆ្នាំង ជាអ្នកនៅផ្ទះជាមួយ ផេង ម៉ាលីស ។
អ្នកទាំង ០៤នាក់ ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
សូមអានខ្លឹមសារលម្អិតដូចខាងក្រោម៖

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង