ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីឧកញ៉ា ប៉ែន លឹម ដែលប្រើស្លាកលេខរថយន្តមិនត្រឹមត្រូវ ចុងក្រោយធ្វើកិច្ចសន្យាសុំទោស ដោយមូលហេតុសុខភាពលើសឈាមផង ស្លា.ប់មួយចំហៀងខ្លួនផង និងកំពុងលេបថ្នាំសរសៃប្រសាទផង

    BY Khmernote Media April 24, 2021
    ករណីឧកញ៉ា ប៉ែន លឹម ដែលប្រើស្លាកលេខរថយន្តមិនត្រឹមត្រូវ ចុងក្រោយធ្វើកិច្ចសន្យាសុំទោស ដោយមូលហេតុសុខភាពលើសឈាមផង ស្លា.ប់មួយចំហៀងខ្លួនផង និងកំពុងលេបថ្នាំសរសៃប្រសាទផង

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ ប៉ែន លឹម អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានប្រើប្រាស់ស្លាកលេខមិនត្រឹមត្រូវបំពាក់លើរថយន្តរបស់ខ្លួនម៉ាក Highlander ពណ៌ស និងបានប្រើប្រាស់សម្តីមិនសមរម្យនៅលើបណ្តាញសង្គមហ្វេសបុក នៅវេលាម៉ោង ៤:០០រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ធ្វើការកោះហៅដើម្បីចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ច ។

    បុរសម្នាក់នេះក៏បានទទួលស្គាល់នូវកំហុស នេះ និងបានដោះស្លាកលេខមិនត្រឹមត្រូវនេះចេញ ដោយបានធ្វើកិច្ចសន្យា និងសុំទោសជាសារណ:ចំពោះការពាក់ស្លាកលេខមិនត្រឹមត្រូវនេះ ហើយក៏បានធ្វើការថតជាវិដេអូសុំទោសជាសាធារណ: ចំពោះការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅលើបណ្តាញសង្គម ដោយមូលហេតុសុខភាពលើសឈាមផង ស្លាប់មួយចំហៀងខ្លួនផង និងកំពុងលេបថ្នាំសរសៃប្រសាទផង ក្រោយពីធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងសុំទោសរួចរាល់សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យគាត់វិលត្រឡប់ទៅគេហដ្ឋានវិញ៕

    Share This Post: