ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តបន្ទាយមានជ័យ កំណត់ភូមិសាស្ត្រទាំងនេះក្នុងភូមិសាមគ្គីមានជ័យ និងភូមិក្បាលស្ពាន១ ជា “តំបន់ក្រហម” ដែលមានការឆ្លងរាលដាលជម្ងឺកូវីដ១៩ធ្ងន់ធ្ងរ

    BY Khmernote Media April 25, 2021
    អាជ្ញាធរខេត្តបន្ទាយមានជ័យ កំណត់ភូមិសាស្ត្រទាំងនេះក្នុងភូមិសាមគ្គីមានជ័យ និងភូមិក្បាលស្ពាន១ ជា “តំបន់ក្រហម” ដែលមានការឆ្លងរាលដាលជម្ងឺកូវីដ១៩ធ្ងន់ធ្ងរ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចធ្វើការកំណត់ទីតាំង “តំបន់ក្រហម” ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ធ្ងន់ធ្ងរ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ១០៨/២១ សសរ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្តីពីការបិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្នលើទីតាំងមួយចំនួនក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដូចខាងក្រោម៖

    ១- បរិវេណទីតាំងបុរីដួងច័ន្ទទាំងមូល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

    ២- ជុំវិញអគារស្នាក់នៅម៉ាវងស្សា ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ប៉ែកខាងត្បូង ចាប់ពីចំណុចផ្លូវវត្តស្រះត្រាច កែងផ្លូវខាងត្បូងកាស៊ីណូ Golden Planet ដល់ផ្លូវទំនប់ក៥ និងប៉ែកខាងជើងចាប់ពីកែងផ្លូវវត្តស្រះត្រាចំណុចប្រសព្វរវាងភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិច ដល់ផ្លូវទំនប់ក៥

    ៣- ជុំវិញបរិវេណកាស៊ីណូ និងសណ្ឋាគារប៉ោយប៉ែតផ្លាស ស្ថិតក្នុងភូមិក្បាលស្បាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ប៉ែកខាងជើង ចាប់ពីចំណុចកែងរវាងផ្លូវស្រះត្រាច និងផ្លូវដើមពុទ្រា ដល់ផ្លូវវត្តបាលិលេយ្យ និងប៉ែកខាងត្បូងចាប់ពីចំណុចកែង រវាងផ្លូវស្រះត្រាច និងផ្លូវក្រោយផ្ទះសំណាក់ អ៊ូរីណា ដល់ផ្លូវវត្តបាលិលេយ្យ៕

    Share This Post: