ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! អ្នកធ្លាប់ចូលសូមតាមដានសុខភាព ដោយសារអ្នកកើតកូវីដ២នាក់ធ្លាប់ទៅផ្សារទំនើប AEON Maxvalu ExPress នៅបឹងកេងកង ហើយបានប៉ះពាល់ទំនិញស្ទើរគ្រប់ទីកន្លែងទៀត

    BY Khmernote Media April 26, 2021
    ជូនដំណឹង! អ្នកធ្លាប់ចូលសូមតាមដានសុខភាព ដោយសារអ្នកកើតកូវីដ២នាក់ធ្លាប់ទៅផ្សារទំនើប AEON Maxvalu ExPress នៅបឹងកេងកង ហើយបានប៉ះពាល់ទំនិញស្ទើរគ្រប់ទីកន្លែងទៀត

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ផ្សារទំនើប AEON Maxvalu ExPress ផ្លូវ៥១ កែង ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង  នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង១៧:២៩ ដល់ម៉ោង​១៧:៣៤ នាទី ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ មានគ្នា២នាក់ បានទៅកាន់ទីតាំងខាងលើនេះ ហើយបានប៉ះពាល់ទំនិញស្ទើរគ្រប់ទីកន្លែង។

    សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!

     

    Share This Post: