ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការងារ ជូនដំណឹងពីការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកកម្មករ និងបុគ្គលិករោងចក្រ នៅក្នុង “តំបន់លឿង”

    BY Khmernote Media April 28, 2021
    ក្រសួងការងារ ជូនដំណឹងពីការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកកម្មករ និងបុគ្គលិករោងចក្រ នៅក្នុង “តំបន់លឿង”

    យោងតាមការបញ្ជាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសូមជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្ម និងអ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកទាំងអស់ ដែលស្ថិតក្នុង  ៉៉តំបន់លឿង” នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ជ្រាបថា លោក លោកស្រី អាចស្នើសុំ “ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត” តាមកម្មវិធី https://https://transportationpass.mlvt.gov.kh/ ។

    លោក លោកស្រី នឹងទទួលបានប័ណ្ណអនុញ្ញាតជាទម្រង់ឌីជីថត ក្នុងរយៈពេល១ថ្ងៃ បន្ទាប់ពីការស្នើសុំ និងបំពេញព័ត៌មានត្រឹមត្រូវ។ ដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច នៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះ លោក លោកស្រី ត្រូវយកតាមខ្លួននូវ៖

    – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក

    – កាតសម្គាល់កម្មករនិយោជិត ឬប័ណ្ណសមាជិក ប.ស.ស ចំពោះការប្រើប្រាស់យានយន្តផ្ទាល់ខ្លួនកម្មករនិយោជិតម្នាក់ៗ។

    Share This Post: