ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! មានអ្នកជំងឺកូវីដ១៩ ធ្លាប់បានមកពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ សង់ត្រាល់ ជិតផ្សារថ្មី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា

    BY Khmernote Media April 29, 2021
    ជូនដំណឹង! មានអ្នកជំងឺកូវីដ១៩ ធ្លាប់បានមកពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ សង់ត្រាល់ ជិតផ្សារថ្មី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅទទួលសេវានៅ​មន្ទីរពេទ្យ សង់ត្រាល់​ (CENTRAL Hospital) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៨២ A​, ផ្លូវលេខ ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ បានពិនិត្យផ្ទៃពោះនៅទីតាំងខាងលើនេះ។

    សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!

    Share This Post: