លោកជំទាវ ឱ វណ្ណឌីន ពន្យល់អំពីឱសថបុរាណ “Lianhua Qingwen” ដែលក្រសួងសុខាភិបាលទើបទទួលស្គាល់ថ្មីៗនេះ
រាជធានីភ្នំពេញ៖ កាលពពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ក្រសួងសុខាភិបាល បានចេញវិញ្ញាបនបត្របញ្ជិកាជូនឱសថបុរាណចិន ដែលមានឈ្មោះថា «LIANHUA QINGWEN» ដែលជាការបើកផ្លូវឱ្យឱសថនេះអាចចរាចរលើទីផ្សារក្នុងប្រទេសកម្ពុជា។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះផងដែរ ក្រសួងសុខាភិបាលបានទទួលអំណោយជាឱសថបុរាណចិន «Lianhua Qingwen Capsules” ចំនួន 88,000ប្រអប់ ដែលជាជំនួយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភីបបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការសម្របសម្រួល យ៉ាងសកម្មរបស់ស្ថានទូតភាគីមិត្តចិន ប្រចាំនៅកម្ពុជា។
យោងតាមការបញ្ជាក់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ថ្នាំនេះជាប្រភេទឱសថបុរាណចិន ដែលមិនមានដាក់ថា ព្យាបាលកូវីដជានោះទេ ក្រសួងសុខាភិបាលទទួលស្គាល់នេះគឺប្រៀបដូចជាថ្នាំឱសថបុរាណផ្សេងៗទៀត ដែលតែងតែមកសុំចុះបញ្ជកានៅនឹងក្រសួងសុខាភិបាល អ៉ីចឹងឱសថនេះវាជាឱសថបុរាណចិន ហើយនៅក្នុងលិខិត វិញ្ញាបនបត្រទទួលស្គាល់ចុះបញ្ជិកានេះ ក៏អត់មានដាក់ថាព្យាបាលជំងឺកូវីដ១៩ ជាដែរ គឺគ្រាន់តែទទួលស្គាល់ថាជាប្រភេទឱសថបុរាណចិន៕

