បច្ចេកវិទ្យា

ឥលូវគេយក Drone ធ្វើតារាបង្ហាញម៉ូដទៀត (មានវីដេអូ)

BY
Khmernote Media
February 26, 2018

នាពេលបច្ចុប្បន្ននេះ Drone មិនត្រឹមតែជាឧបករណ៍សម្រាប់បង្ហោះថតរូប និងវីដេអូនៅលើអាកាសប៉ុណ្ណោះទេ វាថែមទាំត្រូវបានគេប្រើប្រាស់សម្រាប់ដឹកជញ្ចូនឥវ៉ាន់ និងជួយសង្គ្រោះមនុស្សថែមទៀតផង។ ហើយនាពេលថ្មីៗនេះ នៅក្នុងកម្មវិធីបង្ហាញម៉ូដម៉ាកផលិតផលដ៏ល្បី The Dolce and Gabbana នៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី បានធ្វើឲ្យភ្ញៀវកិត្តិយសជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែប្រើប្រាស់ Drone ធ្វើជាតារាបង្ហាញម៉ូតកាបូប។ មុនពេលការបង្ហាញម៉ូដចាប់ផ្តើម អ្នករៀបចំកម្មវិធីត្រូវប្រាកដថា ភ្ញៀវកិត្តិយសទាំងអស់ ដែលចូលរួមត្រូវបិទប្រព័ន្ធ Wi-Fi គ្រប់គ្នា ទើបវាមិនប៉ះពាល់ដល់ការបញ្ចា Drone ហើយពេលកម្មវិធីបង្ហាញម៉ូដចាប់ផ្តើម គេឃើញមានមនុស្សដើរអមសងខាងឆាក ដើម្បីបញ្ជា Drone នោះ៕

Share This Post: