ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រៀបចំនីតិវិធីបណ្តេញចិន២នាក់ចេញពីកម្ពុជា ក្រោយបំពានបំរាម លួចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ ហើយបុរសខ្មែរ ដែលជាអ្នកបើកម៉ូតូដឹកជនជាតិចិន ក៏ត្រូវចាត់ការតាមផ្លូវច្បាប់ ដោយគ្មានលើកលែង

    BY Khmernote Media April 30, 2021
    រៀបចំនីតិវិធីបណ្តេញចិន២នាក់ចេញពីកម្ពុជា ក្រោយបំពានបំរាម លួចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ ហើយបុរសខ្មែរ ដែលជាអ្នកបើកម៉ូតូដឹកជនជាតិចិន ក៏ត្រូវចាត់ការតាមផ្លូវច្បាប់ ដោយគ្មានលើកលែង

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ព្រឹកថ្ងៃ៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិន០២នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត បន្ទាប់ពីជនជាតិចិនទាំង០២នាក់នេះផ្គើននឹងបំរាមណែនាំ និងបានលួចគេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ ដោយឡែកបុរសជនជាតិខ្មែរម្នាក់ទៀត ដែលជាអ្នកបើកបរម៉ូតូដឹកជនជាតិចិនទាំង០២នាក់នេះ សមត្ថកិច្ចនឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង៕

    Share This Post: