ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរាជធានី ចុះអនុវត្តរឹតបណ្តឹងសន្តិសុខភូមិសាស្ត្រតំបន់ក្រហម ក្នុងខណ្ឌមានជ័យ ឃាត់ម៉ូតូល្មើស៤គ្រឿង រថយន្ត១គ្រឿង

    BY Khmernote Media May 1, 2021
    កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរាជធានី ចុះអនុវត្តរឹតបណ្តឹងសន្តិសុខភូមិសាស្ត្រតំបន់ក្រហម ក្នុងខណ្ឌមានជ័យ ឃាត់ម៉ូតូល្មើស៤គ្រឿង រថយន្ត១គ្រឿង

    រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងមានការចូលរួមពីអាជ្ញាធរខណ្ឌមានជ័យ ជាពិសេសកម្លាំងអន្តរាគមន៍ពិសេស ក្នុងឈុតសម្លៀកបំពាក់ពេទ្យ ដើម្បីការពារការឆ្លងវីរុសកូវីដ១៩ នៅពេលត្រួតពិនិត្យមើលឯកសារផ្សេងៗរបស់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ នៅគោលដៅច្រមុះជ្រូកស្ទឹងមានជ័យ ជាតំបន់ក្រហម ហាមឃាត់មិនឲ្យចេញពីផ្ទះ និងមិនឲ្យធ្វើដំណើរចេញក្រៅបានឡើយ។

    ក្នុងការចុះអនុវត្តពង្រឹងសន្តិសុខនេះធ្វើឡើងនៅវេលាម៉ោង០៨:០៥នាទីយប់ ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចគោលដៅច្រមុះជ្រូកស្ទឹងមានជ័យ លើផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

    គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងចូលរួមសរុប ៤៥នាក់ ជាលទ្ធផល ឃាត់បានម៉ូតូល្មើសចូលតំបន់ក្រហម ចំនួន០៤គ្រឿង និងរថយន្ត១គ្រឿង អនុវត្តបន្ទុកពិន័យតាមច្បាប់អន្តរការរបស់រដ្ឋបាលរាជធានីភ្នំពេញ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: