ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋ​ចំនួន២០០គ្រួសារ កំពុងជួបការលំបាកនៅតំបន់បិទខ្ទប់ក្នុងសង្កាត់ស្ទឹងមានជ័យទី២ និងក្នុងសង្កាត់ស្ទឹងមានជ័យទី១ ទទួលអំណោយពីលោកឧកញ៉ា អ៊ូ ឆាយ

    BY Khmernote Media May 1, 2021
    ប្រជាពលរដ្ឋ​ចំនួន២០០គ្រួសារ កំពុងជួបការលំបាកនៅតំបន់បិទខ្ទប់ក្នុងសង្កាត់ស្ទឹងមានជ័យទី២ និងក្នុងសង្កាត់ស្ទឹងមានជ័យទី១ ទទួលអំណោយពីលោកឧកញ៉ា អ៊ូ ឆាយ

    រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ក្រុមការងាររដ្ឋបាលខណ្ឌមានជ័យ និងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ បាននាំយកនូវអំណោយរបស់លោកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា តាមរយៈលោក សៀងហៃ និងប្អូនប្រុស ម៉េង អ្នកសារព័ត៌មាន ចុះចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ចំនួន២០០គ្រួសារ ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ចំនួន១០០គ្រួសារ និងក្នុងសង្កាត់ស្ទឹងមានជ័យទី១ ចំនួន១០០គ្រួសារ។

    អំណោយទាំងនោះក្នុង១គ្រួសារទទួលបាន៖ អង្ករ១០គីទ្បូក្រាម, ត្រីខ១ទ្បូ, ទឹកត្រី២ដប, ទឹកស៊ីអ៊ីវ ២ដប, មីម៉ាម៉ា ១កេស, ប្រគល់ជូនប្រជាពលរដ្ឋខ្វះខាតរដូវកូវីដ-១៩ ដែលមិនបានធ្វើការបំពេញក្នុងអំឡុងពេល នៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

    សូមអរគុណយ៉ាងជ្រៀលជ្រៅចំពោះលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១, ទី២ ដែលបានផ្តល់កិត្តិយសចូលរួមចែកស្បៀងដល់បងប្អូនដែលកំពុងខ្វះខាត។

    តំណាងក្រុមគ្រួសារដែលទទួលបានអំណោយ និងអាជ្ញាធរ ចៅសង្កាត់ក៏បានថ្លែងអំណរគុណដល់ទឹកចិត្តមនុស្សធម៌របស់ឧកញ៉ា អ៊ូ ឆាយ និងភរិយាលោកស្រី សុខ វាសនា សូមជួបតែសំណាងល្អជៀសផុតពីការឆ្លងនៃមេរោគកូវីត១៩នេះផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: