ហាងកាហ្វេមួយយីហោ “រីករាយកាហ្វេ” នៅក្នុងខណ្ឌសែនសុខ ហ៊ានលួចបើកលក់ល្មើសបម្រាមរាជរដ្ឋាភិបាល ឃាត់ខ្លួនម្ចាស់ទីតាំងនិងអ្នកចូលផឹកកាហ្វេចំនួន១២នាក់
រាជធានីភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំកម្លាំងនគរបាលខណ្ឌសែនសុខនិងកម្លាំងអាវុធហត្ថធ្វើការចុះបង្ក្រាបទីតាំងមួយកន្លែង យីហោ “រីករាយកាហ្វេ” ហ៊ានលួចបើកលក់កាហ្វេល្មើស នឹងបម្រាមរបស់អាជ្ញាធរប្រមុខរាជរដ្ឋាភិបាលដែលកំពុងទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ដោយឃាត់ខ្លួនម្ចាស់ទីតាំងនិងអ្នកចូលផឹកកាហ្វេបុរសចំនួន១២នាក់និងនារីម្នាក់។

ការចុះបង្ក្រាបទីតាំងកាហ្វេខាងលើនេះធ្វើឡើងកាលពីម៉ោង១០:០០នាទីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ស្ថិតនៅផ្លូវ២០១១ ភូមិច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំពោះម្ចាស់ហាងកាហ្វេទាំង២នាក់ប្តីប្រពន្ធ និងអ្នកចូលផឹកកាហ្វេ សរុប១២នាក់ (ស្រី០១នាក់) ត្រូវបានឃាត់ខ្លួន និងដកហូតសម្ភារៈមានម៉ូតូ៨គ្រឿង រ៉ឺម៉កមួយគ្រឿង។
បច្ចុប្បន្ន អ្នកល្មើស១២នាក់ ត្រូវបានឃាត់ខ្លួន បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕








ដោយ៖ បងម៉េង ខ្មែរណូត