ព័ត៌មានជាតិ
បុរសនារី៥នាក់ជុំគ្នាផឹកស៊ី យកឡាន៣គ្រឿង ព័ទ្ធជុំវិញកញ្ចុះកុំអោយគេដឹង តែភ្ញាក់ព្រីតពេលកម្លាំងសមត្ថកិច្ចឡោមព័ទ្ធឃាត់ខ្លួន (មានវីដេអូ)
BY Khmernote Media
May 2, 2021
រាជធានីភ្នំពេញ៖ ព័ត៌មានបឋម – កម្លាំងចម្រុះរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ ប៉ុល រតនា អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក វណ្ណ ហាស់វារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងកម្លាំងអធិការដ្ឋានខណ្ឌមានជ័យ ឡោមព័ទ្ធឃាត់ខ្លួនក្រុមបុរសនារី៥នាក់ ដែលជួបជុំគ្នាហូបចុកផឹកស្រាជល់កែវយ៉ាងសប្បាយរីករាយ ក្រោមកញ្ចុះសម្រាប់អង្គុយលេងនៅក្នុងដីឡូត៍ទើបចាក់ថ្មី

ដោយយកឡាន៣គ្រឿងព័ទ្ធជុំវិញបាំងកុំអោយគេឃើញ នៅចំណុចច្រកចូលសាលាខណ្ឌមានជ័យ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នាល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ ។ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការសាកសួរ និងប្រគល់អោយសមត្ថកិច្ចខណ្ឌមានជ័យ យកទៅអប់រំណែនាំធ្វើការតាមច្បាប់ និងដកហូតរថយន្ត៣គ្រឿង និងម៉ូតូ៣គ្រឿង៕

ដោយ៖ បងម៉េង ខ្មែរណូត