ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្មានខ្លាចឆ្លងកូវីដសោះ! ឃាត់ខ្លួនប្រុសស្រី២៦នាក់ប្រមូលផ្តុំគ្នាផឹកស៊ី និងជក់ថ្នាំក្នុងខារ៉ាអូខេយីហោ “អាហារដ្ឋានពិភពថ្មី” នៅខេត្តបាត់ដំបង

    BY Khmernote Media May 3, 2021
    គ្មានខ្លាចឆ្លងកូវីដសោះ! ឃាត់ខ្លួនប្រុសស្រី២៦នាក់ប្រមូលផ្តុំគ្នាផឹកស៊ី និងជក់ថ្នាំក្នុងខារ៉ាអូខេយីហោ “អាហារដ្ឋានពិភពថ្មី” នៅខេត្តបាត់ដំបង

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន ចូលរួមជាមួយ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានអនុវត្ត នាំខ្លួនមនុស្ស ប្រុស ស្រីសរុបចំនួន២៦នាក់ ដែលពួកគេកំពុងប្រមូលផ្តុំផឹកស៊ីនិងមានការប្រើប្រាស់គ្រឿងញៀនផងយ៉ាងពពាក់ពពូន ក្នុងទីតាំងហាងខារ៉ាអូខេមួយកន្លែងដែលមានយីហោ (អាហារដ្ឋានពិភពថ្មី)ស្ថិតនៅចំណុចក្រុមទី០១ភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

    ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន២៦នាក់រួមទាំងម្ចាស់ទីតាំងអ្នកចាត់ចែងនិងដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកចំនួន០១ថង់ ទម្ងន់៤,៤៤ក្រាម រួមទាំងមធ្យោបាយផ្សេងទៀតមួយចំនួន។ នៅក្រោយពេលសាកសួរ សមត្ថកិច្ចបានរៀបចំបញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: