ព័ត៌មានជាតិ
អបអរសាទរ! អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលកូនបានដោយជោគជ័យ សុវត្ថិភាពទាំងម្តាយ និងកូន
BY Khmernote Media
May 3, 2021
យោងតាមការបញ្ជាក់ពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា នៅយប់ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ចំនួន ០២ នាក់ទៀត ដោយម្នាក់សម្រាលដោយធម្មជាតិ និងម្នាក់ទៀតដោយវះកាត់ (ជាកូនទី ៨ ទី ៩) បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។

លោកសាស្រ្តាចារ្យ ងី ម៉េង តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ៕
