ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    កញ្ញា មាន ពេជ្ររីតា អតីត Miss Grand 2020 ស្រែកទ្រហោយំ “គេស្ទាបខ្ញុំ” “ខ្ញុំខ្ពើមខ្លួនឯង” បានធ្វើអោយមហាជនតក់ស្លុតយ៉ាងខ្លាំង ខណៈដែលខ្លួនត្រូវជាប់ឃុំថែមទៀត

    BY Khmernote Media May 12, 2021
    កញ្ញា មាន ពេជ្ររីតា អតីត Miss Grand 2020 ស្រែកទ្រហោយំ “គេស្ទាបខ្ញុំ” “ខ្ញុំខ្ពើមខ្លួនឯង” បានធ្វើអោយមហាជនតក់ស្លុតយ៉ាងខ្លាំង ខណៈដែលខ្លួនត្រូវជាប់ឃុំថែមទៀត

    រឿងរ៉ាវដ៏ល្បីកក្រើកពេញបណ្តាញសង្គម Facebook ត្រូវបានមហាជននិងអ្នកសិល្បៈជាច្រើនកំពុងចាប់អារម្មណ៍ក្រោយពេលលេចធ្លាយពាក្យបណ្តឹងមួយច្បាប់របស់កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ដែលបានប្តឹងលើ ឧកញ៉ា ហេង សៀ ថាបានប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបនាង តែមិនបានសម្រេចដោយឧកញ៉ា រូបនោះបានបំពានរាងកាយរបស់យ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងប្តឹងនាងដាក់គុកថែមទៀត ដោយចោទថានាងបានលួចទូរស័ព្ទ និងប្រើហឹង្សាមកលើរូបលោក។

    ទោះជាយ៉ាងណាក្តីរឿងរ៉ាវដ៏ក្តៅកគុកមួយនេះ បានធ្វើអោយមហាជនអ្នកលេង Facebook ជាច្រើនបានបង្ហោះសារ “#stopviolenceagainstwomen #JusticeForWoman #JusticeForYubi #ReleaseYubi” ដើម្បីស្វែងរកយុត្តិធម៌អោយកញ្ញា ពេជ្ររីតា ខណៈពេលដែលនាងត្រូវបានឃុំឃាំងនៅឡើយ។ វិដេអូ២ខ្សែ ត្រូវបានគេបង្ហោះពេញបណ្តាញសង្គម ដោយបង្ហាញពីការស្រែកទ្រហោយំរបស់កញ្ញា រីតា ដែលគួរអោយសង្វែកបំផុត។ សូមទស្សនាវិដេអូខាងក្រោម៕

    Share This Post: