ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះសារមួយឃ្លាក្រោយ ឧកញ៉ា ហេង សៀ ប្តឹងកញ្ញា មាន ពេជ្ររីតា ថាលួចទូរស័ព្ទ iPhone 12 Pro Max

    BY Khmernote Media May 12, 2021
    អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះសារមួយឃ្លាក្រោយ ឧកញ៉ា ហេង សៀ ប្តឹងកញ្ញា មាន ពេជ្ររីតា ថាលួចទូរស័ព្ទ iPhone 12 Pro Max

    រឿងរ៉ាវដ៏ល្បីកក្រើកពេញបណ្តាញសង្គម Facebook ត្រូវបានមហាជននិងអ្នកសិល្បៈជាច្រើនកំពុងចាប់អារម្មណ៍ក្រោយពេលលេចធ្លាយពាក្យបណ្តឹងមួយច្បាប់របស់កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ដែលបានប្តឹងលើ ឧកញ៉ា ហេង សៀ ថាបានប៉ុនប៉ងរំលោភសេពសន្ថវៈលើរូបនាង តែមិនបានសម្រេចដោយឧកញ៉ា រូបនោះបានបំពានរាងកាយរបស់យ៉ាងធ្ងន់ធ្ងរ ហើយថែមទាំងប្តឹងនាងដាក់គុកថែមទៀត ដោយចោទថានាងបានលួចទូរស័ព្ទ និងប្រើហឹង្សាមកលើរូបលោកបណ្តាលអោយរងរបួស។

    ក្នុងនោះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍សិល្បៈករខ្មែរ បានរៀបរាប់នៅលើ Facebook ថា៖ “គ្រួសារក្មួយស្រីជាគ្រួសារដែលមានជីវភាពធូរធារ មិនស្រេកឃ្លានដល់ថ្នាក់ធ្វើជាចោរនោះទេ បញ្ឈប់វប្បធម៌អាងអំណាច”។ គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃ១២ ខែឧសភា ឆ្នាំ២០២១ ក្រោយផ្ទុះរឿងនេះមកគេសង្កេតឃើញថាអ្នកលេង Facebook និងអ្នកសិល្បៈជាច្រើនរូប បានបង្ហោះសារទាមទារអោយរកយុត្តិធម៌ជូនកញ្ញា មាន ពេជ្ររីតា យ៉ាងព្រោងព្រាត៕

    Share This Post: