ខ្មែរណូត

ស្វែងរក

  • PR

    ស្មាតហ្វូនដែលមានរាងស្តើងជាងគេប្រចាំឆ្នាំ2020 vivo V20 ទម្លាក់តម្លៃនៅត្រឹមតែ…!

    BY Khmernote Media May 14, 2021
    ស្មាតហ្វូនដែលមានរាងស្តើងជាងគេប្រចាំឆ្នាំ2020 vivo V20 ទម្លាក់តម្លៃនៅត្រឹមតែ…!

    ពិតជាមានភាពភ្ញាក់ផ្អើលមែន! ដំណឹងល្អសម្រាប់ប្រិយមិត្ត vivo។ នាព្រឹកថ្ងៃទី14 ខែឧសភា ឆ្នាំ2021 នេះដែរ នៅលើប្រពន្ធ័បណ្តាញសង្គម Facebook ផេកផ្លូវការ របស់ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការ Surprise ទៅកាន់អតិថិជនរបស់ខ្លួន ជាមួយនឹងការប្រូម៉ូសិន បញ្ចុះតម្លៃយ៉ាងពិសេសទៅលើស្មាតហ្វូន vivo V20។ ស្មាតហ្វូន vivo V20 គឺជាស្មាតហ្វូននៃត្រកូល V ដែលទទួលបានជោគជ័យខ្លាំង នឹងត្រូវបានធ្វើការសម្ពោធកាលពីអំឡុងថ្ងៃទី24 តុលា ឆ្នាំ2020 ជាមួយនឹងព្រឹត្តិការណ៏ប្រគំតន្រ្តីយ៉ាងគគ្រឹកគគ្រែង ដែលមានការចូលរួមពីសំណាក់តារាដំណាង BA ដ៏ដូចជា KOL ជាច្រើនរូបផងដែរ។

    ចំពោះម៉ូឌែលស្មាតហ្វូន vivo V20 គឺពិតជាទទួលបានប្រជាប្រិយភាពនឹងការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ទាំងការរចនាបទទៅលើរូបរាងស្តើង ស្រាល តួខ្លួនស្រដៀងស្មាតហ្វូន vivo X50Pro បច្ចេកវិទ្យាដ៏សំបូរបែបជាមួយការថតរូបដ៏អស្ចារ្យបំផុត ហើយក៏ជាជាស្មាតហ្វូនដែលបំពេញនឹងតម្រូវការរបស់យុវវ័យខ្លាំនាពេលបច្ចុប្បន្ន។

    អ្វីដែលពិសេសសម្រាប់ថ្ងៃនេះផងដែរ ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រូម៉ូសិនបញ្ចុះតម្លៃយ៉ាងពិសេស សម្រាប់បងប្អូនដែលបានមកជាវនូវស្មាតហ្វូន vivo V20 ចាប់ពីថ្ងៃទី14 ខែឧសភា ឆ្នាំ2021 តទៅនឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសពីតម្លៃដើម $369 នៅសល់ត្រឹមតែ $309 តែប៉ុណ្ណោះ។ រួមបន្ថែមមកជាមួយនឹង Bluetooth speaker & Power Bank ទៀតផង។
    ការប្រូម៉ូសិនបញ្ចុះតម្លៃនេះនឹងធ្វើឡើងចាប់ពីពេលនេះរហូតដល់អស់ពីស្តុក។

    ខាងក្រោមនេះជាចំនុចពិសេសរបស់ស្មាតហ្វូន vivo V20 ៖
    . អេក្រង់រាបស្មើរ ទំហំ 6.44 អ៊ីញ AMOLED កញ្ចក់រាង 2.5D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2400 x 1080 FHD+
    . មានកម្រាស់ស្តើងត្រឹមតែ 7.38mm និងមានទម្ងន់ 171g
    . ប្រើបន្ទះឈីប Qualcomm Snapdragon 720G
    . CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz
    . មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 128GB
    . មានថ្មទំហំធំ 4000 mAh / Flashcharge 33W (11V/3A)
    . ដំណើរការដោយ Android 11 និងស្បែក Interface Funtouch OS 11
    . មានកាមេរ៉ាមុខទំហំ 44MP Eye Autofocus, កាមេរ៉ាក្រោយ 4គ្រាប់ : កាមេរ៉ាគោល64MP + 8MP (Wide-Angle/Macro/Bokeh) + 2MP(Mono)
    . មានជម្រើស 2ពណ៌ / Black: Midnight Jazz / Blue: Sunset Melody
    . អាចប្រើស៊ីមកាតបានពីរ
    . មានមុខងារ Face Unlock+In-Display Fingerprint Scanning

    Share This Post: