iPhone ជំនាន់ក្រោយអាចនឹងមានតម្លៃធូរថ្លៃជាងមុន ដោយសារតែ Apple ដូរដៃគូផលិត ដើម្បីកាត់បន្ថយតម្លៃគ្រឿងបន្លាស់
- August 22, 2018
ក្រុមហ៊ុន Apple កំពុងតែងាកទៅរកដៃគូផ្គត់ផ្គង់គ្រឿងបន្លាស់ពីប្រទេសចិនវិញហើយ សម្រាប់ផលិតទូរស័ព្ទដៃ iPhone របស់ខ្លួន។ ហើយដៃគូផ្គត់ផ្គង់របស់ Apple រាល់ថ្ងៃនេះគឺជាប្រទេសតៃវ៉ាន់ ។ យោងតាមរបាយការណ៍មួយពី Digitimes បានឲ្យដឹងថា ថ្មីៗនេះក្រុមហ៊ុន Apple បានបញ្ជាទិញគ្រឿងបន្លាស់ជាច្រើនសម្រាប់ផលិតទូរស័ព្ទ iPhone របស់ខ្លួនពីប្រទេសចិនវិញ។
ពឹងផ្អែកទៅលើសមត្ថភាព និងគុណភាពផលិត ក្រុមហ៊ុនផ្គត់ផ្គង់នៅតៃវ៉ាន់បានរំពឹងយ៉ាងខ្ពស់ពីក្រុមហ៊ុន Apple ដែលជាដៃគូផ្គត់ផ្គង់គ្រឿងបន្លាស់ ថានឹងអាចបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាជន សម្រាប់ការ iPhone ថ្មី ប៉ុន្តែក្រុមហ៊ុន Apple បានប្ដូរយុទ្ធសាស្រ្តទីផ្សារក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចាប់យកប្រទេសចិនជាដៃគូផ្គត់ផ្គង់គ្រឿងបន្លាស់របស់គេវិញ។ ជាក់ស្តែងក្រុមហ៊ុន Apple កំពុងសម្លឹងមើលការកាត់បន្ថយតម្លៃនៃគ្រឿងបន្លាស់នៅក្នុងស្មាតហ្វូនរបស់ខ្លួនហើយសង្ឃឹមថា វានឹងអាចធ្វើឲ្យតម្លៃស្មាតហ្វូនមានតម្លៃទាបផងដែរទៅថ្ងៃអនាគត៕
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ geeky-gadgets
- Share This Post:






