ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា ៣ សប្ដាហ៍ កន្លងមកនេះ អ្នកដឹកជញ្ចូនអីវ៉ាន់, បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអាហារ, អ្នករត់ម៉ូតូឌុប និងអ្នករត់កង់បី ជាច្រើននាក់ បានឆ្លងជំងឺកូវីដ១៩

    BY Khmernote Media May 24, 2021
    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា ៣ សប្ដាហ៍ កន្លងមកនេះ អ្នកដឹកជញ្ចូនអីវ៉ាន់, បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអាហារ, អ្នករត់ម៉ូតូឌុប និងអ្នករត់កង់បី ជាច្រើននាក់ បានឆ្លងជំងឺកូវីដ១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យនាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះះថា នៅក្នុងរយៈពេល ៣ សប្ដាហ៍ កន្លងមកនេះ ប្រជាពលរដ្ឋ ដែលជាអ្នកដឹកជញ្ចូនអីវ៉ាន់, បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអាហារ, អ្នករត់ម៉ូតូឌុប និងអ្នករត់កង់បី ជាច្រើននាក់ បានឆ្លងជំងឺកូវីដ១៩!

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ ដល់ក្រុមហ៊ុនដឹកជញ្ជូនអាហារ ទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងរាជធានីភ្នំពេញ សូមពង្រឹងវិធានការសុវត្ថិភាព ដល់បុគ្គលិក​របស់ខ្លួន ក្នុងការទប់ស្កាត់ការឆ្លង​ មេរោគកូវីដ១៩! សូមបងប្អូនប្រជាពលរដ្ឋ​ #ពាក់ម៉ាស់ #រក្សាគម្លាត ពេលទទួល ​កញ្ចប់អឺវ៉ាន់ ឬកញ្ចប់អាហារ ​បន្ទាប់មក​សូមធ្វើការសម្លាប់មេរោគ​ និងលាងដៃ​ ឲ្យបានត្រឹមត្រូវ ដើម្បីសុវត្ថិភាព! សូមអរគុណ!

    Share This Post: