ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    កាលពីយប់មិញ Galaxy S9 និង S9+ ត្រូវបានប្រកាសជាផ្លូវការហើយ! ចង់ដឹងថាមានអ្វីពិសេសខ្លះ មកមើលវីដេអូពាណិជ្ជកម្មដំបូងរបស់ស្មាតហ្វូននេះទាំងអស់គ្នា (មានវីដេអូ)

    BY Khmernote Media February 26, 2018
    កាលពីយប់មិញ Galaxy S9 និង S9+ ត្រូវបានប្រកាសជាផ្លូវការហើយ! ចង់ដឹងថាមានអ្វីពិសេសខ្លះ មកមើលវីដេអូពាណិជ្ជកម្មដំបូងរបស់ស្មាតហ្វូននេះទាំងអស់គ្នា (មានវីដេអូ)

    ក្រោយពីបានប្រកាសជាផ្លូវការនូវកំពូលស្មាតហ្វូនត្រកូល S របស់ខ្លួន ឥឡូវនេះក្រុមហ៊ុន Samsung បានបង្ហោះវីដេអូពាណិជ្ជកម្មដំបូងបង្អស់របស់ Galaxy S9 និង S9+ ដើម្បីអួតពីមុខងារ លក្ខណៈពិសេស ក៏ដូចជាអ្វីថ្មីដែលស្មាតហ្វូននេះមាន។ ដោយឡែក ក្នុងវីដេអូនេះក្រុមហ៊ុន Samsung បានបង្ហាញពីអ្វីដែលត្រកូល S អាចធ្វើបានជាមួយនឹងការផ្លាស់ប្ដូរមួយចំនួនផងដែរ។

    គួរបញ្ជាក់ផងដែរថា ពាណិជ្ជកម្មនេះគឺផ្ដោតសំខាន់ទៅលើកាមេរ៉ារបស់ម៉ូដែលទាំងពីរ និងជាពិសេសគឺកាមេរ៉ាភ្លោះដែលបំពាក់លើ Galaxy S9+ តែម្ដង។ ទាក់ទងទៅនឹងសមត្ថភាពរបស់កាមេរ៉ានេះ គឺល្អបំផុតសម្រាប់ការថតលក្ខណៈ Slow-mo និង Low light។ លើសពីនេះទៅទៀត ក្រុមហ៊ុន Samsung ក៏បាននាំយកមកជាមួយនូវមុខងារថ្មី AR Emoji ដើម្បីបំពាក់លើកាមេរ៉ាខ្លួនផងដែរ។ ក្រៅពីនេះ យើងសង្កេតឃើញមានការបង្ហាញពីបច្ចេកវិទ្យាមិនចូលទឹក និងធូលី អេក្រង់ប្រភេទ Infinity Display និងឧបករណ៍បំពងសម្លេងប្រភេទ Surround sound ផងដែរ។


    Fu

    ខ្មែរណូត

    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay