មិនទាន់ប្រកាសផង ឥលូវលេចធ្លាយវីដេអូបើកប្រអប់ (unboxing) របស់ Google Pixel 3XL បាត់ ក្រោយស្មាតហ្វូននេះដាក់លក់នៅទីផ្សារងងឹតតម្លៃកប់ពពក (មានវីដេអូ)
- August 26, 2018
មួយរយៈចុងក្រោយនេះ មានព័ត៌មានលេចធ្លាយជាច្រើនទាក់ទងនឹងស្មាតហ្វូន Pixel 3XL របស់ក្រុមហ៊ុន Goolge ដោយដំបូងឡើយបែកធ្លាយត្រឹមរូបភាពទេ តែឥលូវនេះបែកធ្លាយវីដេអូបើកប្រអប់មើលតែម្ដង។ នៅលើ Channel Youtube មួយឈ្មោះ In Digi បានបង្ហោះនូវវីដេអូបើកប្រអប់ Google Pixel 3 XL ហើយតាមរយៈវីដេអូនោះគេមិនដឹងថា វាជាចេតនារបស់ក្រុមហ៊ុន ដែលចង់ឲ្យមានការបែកធ្លាយគ្រប់យ៉ាងពី Google Pixel 3XL មុនថ្ងៃដាក់បង្ហាញ ឬក៏វាជាការពិត ដែលមានជនខិលខូចបានលួចយកទូរស័ព្ទស្មាតហ្វូននោះមកលក់មែនឬយ៉ាងណាឡើយ? ហេតុអ្វីបានជាក្រុមហ៊ុន Google ដូចជាស្ងប់ស្ងាត់មិនមានវិធានការណាមួយសោះអ៊ីចឹង? តោះចង់ដឹងថា តើនៅក្នុងប្រអប់របស់ Pixel 3 XL ថ្មីនេះមានអ្វីខ្លះ? ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
អត្ថបទ៖ ឧស្សាហ៍
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






