ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ឆ្នាំង បានយកទីតាំងវត្តត្រឡែងកែង ស្ថិតនៅភូមិត្រឡែង ឃុំលង្វែក ជាទីតាំងសម្រាប់បូជាអ្នកបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩

    BY Khmernote Media May 30, 2021
    រដ្ឋបាលខេត្តកំពង់ឆ្នាំង បានយកទីតាំងវត្តត្រឡែងកែង ស្ថិតនៅភូមិត្រឡែង ឃុំលង្វែក ជាទីតាំងសម្រាប់បូជាអ្នកបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩

    កំពង់ត្រឡាច៖ នៅរសៀលថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលាអនុគណស្រុកកំពង់ត្រឡាច វត្តសិរីគង្គា(ហៅវត្តត្រពាំងខ្ចៅ) លោកអាំ សុគន្ធ អភិបាលរងស្រុកកំពង់ត្រឡាច បានដឹកនាំកិច្ចប្រជុំសម្រប់សម្រួលការងារត្រៀមទីតាំងប៉ាឆា(ឈាបនដ្ឋាន) សម្រាប់បូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។

    ក្នុងកិច្ចប្រជុំនេះផងដែរ ដោយមានការនិមន្ត និងអញ្ជើញចូលរួមមានសមាសភាពពី ព្រះមន្ត្រីសង្ឃស្រុក លោកមេឃុំថ្មឥដ្ឋ មេភូមិដើមពពេល លោកស្រីសមាជិកាក្រុមប្រឹក្សាឃុំលង្វែក មន្រ្តី សុខាភិបាលស្រុក លោកមេភូមិ ព្រមទាំងលោកអាចារ្យគណៈកម្មការផងដែរ។

    ក្នុងកិច្ចប្រជុំបានពិភាក្សា និងសម្រេចជ្រើសរើសយកទីតាំងវត្តត្រឡែងកែង ស្ថិតនៅភូមិត្រឡែង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងជាទីតាំងប៉ាឆាសម្រាប់បូជាសពស្លាប់ដោយជំងឺកូវីដ-១៩ ដោយសារនៅតំបន់នោះឆ្ងាយមិនមានប៉ះពាល់ដល់ផ្ទះអ្នកស្រុកទើបថ្នាក់ដឹកនាំស្រុក មន្ត្រីសង្ឃស្រុក សមាជិក សមាជិកាអង្គប្រជុំឯកភាពសម្រេចយកទីតាំងនោះតែម្ដង ៕

    Share This Post: