ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    កុំជោរ! កំពូលស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Nokia មានសមត្ថភាពមិនចាញ់កំពូលស្មាតហ្វូន Pixel របស់ក្រុមហ៊ុន Google ឡើយ…

    BY Khmernote Media February 26, 2018
    កុំជោរ! កំពូលស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Nokia មានសមត្ថភាពមិនចាញ់កំពូលស្មាតហ្វូន Pixel របស់ក្រុមហ៊ុន Google ឡើយ…

    កាលពីព្រឹត្តិការណ៍ MWC 2018 ដែលទើបនឹងត្រូវបានធ្វើឡើងនាពេលថ្មីៗនេះ ក្រុមហ៊ុន Nokia បានប្រកាសទាក់ទងទៅនឹងស្មាតហ្វូនរបស់ខ្លួនដល់ទៅ 4ម៉ូដែលឯណោះ ដែលមានដូចជា Nokia 8 Siricco, Nokia 7 Plus, Nokia 6 និង Nokia 1។ ដោយឡែក ស្មាតហ្វូនទាំង 4នេះគឺត្រូវបានបំពាក់ដោយកម្មវិធីស្ទើរទាំងអស់របស់ក្រុមហ៊ុន Google តែម្ដងទាំង Software ដ៏រលូន និងលក្ខណៈពិសេសមួយចំនួនផ្សេងទៀតផងដែរ។

    គួរបញ្ជាក់ផងដែរថា បើនិយាយពីកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia គឺ Nokia 8 Sirocco គឺពិតជាទទួលបានការអភិវឌ្ឍន៍ដ៏អស្ចារ្យមែនទែន ដោយមានបំពាក់ដោយអេក្រង់ទំហំ 5.5អ៊ីញ ក្នុងកម្រឹតបង្ហាញរូបភាព Quad HD (2560×1440) ប្រភេទ pOLED ជាមួយនឹងកញ្ចក់ការពារប្រភេទ Corning Gorilla Glass 5 និងដំណើរការលើបន្ទះឈីបប្រភេទ Qualcomm’s Snapdragon 835 មានទំហំ RAM 6GB និងអង្គផ្ទុកទិន្នន័យ 128GB។ ចំពោះកាមេរ៉ាក្រោយគឺមានដល់ទៅ 2ឯណោះទំហំ 12MP និង 13MP ជាមួយនឹង LED Flash ពីរគ្រាប់ផងដែរ ឯកាមេរ៉ាមុខវិញគឺមានទំហំ 5MP។ សម្រាប់ថាមពលថ្មរបស់ Nokia 8 Sirocco គឺមានទំហំ 3,260mAh ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុន Nokia ក៏បាននាំយកមកជាមួយនូវ sensor ស្កេនស្នាមក្រយ៉ៅដៃ និងដំណើរការដោយ Android 8.0 Oreo ផងដែរ។

    អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន Nokia បានផ្លាស់ប្ដូរវិធីសាស្ត្រក្នុងការផលិតស្មាតហ្វូនរបស់ខ្លួន ដោយចំពោះ Nokia 8 Sirocco នេះគឺត្រូវបានផលិតឡើងពីកញ្ចក់ 95% តែម្ដង។ សម្រាប់គែមសងខាងនៃស្មាតហ្វូននេះ គឺមានសភាពកោង និងស្ដើងផងដែរ។

    Fu

    ខ្មែរណូត

    ប្រភព៖ technobuffalo

    Share This Post:
    MPO4D jitutoto mpo4d Mpoplay