បច្ចេកវិទ្យា

ឡូយកប់! ក្រុមហ៊ុន Canon បានបង្កើត Flash កាមេរ៉ាថ្មីដែលមានចលនាស្វ័យប្រវត្តិ ស្វែងរកគៅលដៅល្អបំផុត ដើម្បីជះពន្លឺ

BY
Khmernote Media
February 26, 2018

ជាការពិតណាស់ សម្រាប់ Flash កាមេរ៉ាភាគច្រើនគឺមិនសូវត្រូវបានប្រើប្រាស់ឡើយប្រសិនបើអ្នកថតរូបមានជម្រើស ប៉ុន្ដែ Flash ក៏អាចជួយអ្នកក្នុងការផលិតរូបភាពដ៏ល្អឥតខ្ចោះផងដែរ ប្រសិនបើអ្នកប្រើប្រាស់វាត្រូវគោលដៅ។ ដោយឡែក នាពេលថ្មីៗនេះ ក្រុមហ៊ុន Canon បានបង្កើត Flash កាមេរ៉ាសម័យថ្មីមួយដើម្បីលក់លើទីផ្សារក្នុងតម្លៃប្រមាណជា $399។ ទាក់ទងទៅនឹង Flash នេះដែរ គឺមិនដូចជា Flash ដែលអ្នកធ្លាប់ប្រើពីមុនមកឡើយ។

ផលិតផល Flash ថ្មីរបស់ក្រុមហ៊ុន Canon នេះមានឈ្មោះថា 470EX-AI ហើយវាមានសមត្ថភាពក្នុងការបង្វឹលដោយស្វ័យប្រវត្តិដើម្បីស្វែងរកទីតាំងបញ្ចាំងណាដែលល្អបំផុត។ បើយើងសង្កេតមើលទៅលើរូបរាងរបស់ Flash នេះគឺមិនខុសអីពីផលិតផលមុនៗឡើយ គ្រាន់តែវាមានម៉ូទ័រមួយនៅខាងក្នុង និង sensor កំណត់ទីតាំងមួយគ្រាប់។ នៅពេលដែលអ្នកចុចលើប៊ូតុងថតពីរដងនៅលើកាមេរ៉ា នោះ Flash នឹងធ្វើការរកទីតាំងដើម្បីបញ្ចាំងដោយស្វ័យប្រវត្តិតាមរយៈការគណនាលើចម្ងាយ និងប្លង់ដែលអ្នកថតរូបកំពុងចាប់យក។ បន្ទាប់មក Flash នឹងធ្វើការសម្រេចចិត្តដោយស្វ័យប្រវត្តិថា តើទិសដៅណាមួយដែលបញ្ចាំងទៅនឹងទទួលបានលទ្ធផលល្អបំផុត។

Fu

ប្រភព៖ theverge

Share This Post: