បច្ចេកវិទ្យា

លេចធ្លាយរូបរាងថ្មីរបស់ OnePlus 6T ជាមួយនឹងបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់

BY
Khmernote Media
September 5, 2018

អាចនិយាយបានថា OnePlus 6 គឺស្មាតហ្វូនល្អបំផុតមួយរបស់ក្រុមហ៊ុន OnePlus ហើយពេលនេះ OnePlus ក៏កំពុងតែសម្ងំផលិត 6T ជាមួយនឹងរូបរាងថ្មី និងកាន់តែទំនើបជាងមុន។ ស្រាប់តែពេលថ្មីៗនេះ មានពណ៌មានលេចធ្លាយទាក់ទងនឹងរូបរាងប្រអប់របស់ OnePlus 6T ពេញអិនធើណេតនៅបរទេស។

តាមរយៈរូបភាពលេចធ្លាយនោះបង្ហាញឲ្យឃើញថា OnePlus 6T នឹងមានរូបរាងថ្មី លែងមានក្បាលឆកធំដូចមុនហើយ ប៉ុន្តែឆកនៅតែមានគ្រាន់តែតូចជាងគេមុន ដែលគេហៅថាឆកតំណក់ទឹក (Waterdrop Notch) ហើយកាន់តែពិសេសនោះគឺ មុខងារស្គែនក្រយ៉ៅដៃនៅលើផ្ទៃអេក្រង់តែម្តងស្រដៀងនឹង Oppo និង Vivo ដែរ។

OnePlus 6T នឹងមានល្បឿនលឿនជាងម៉ូដែលមុនៗទៅទៀត ហើយតម្លៃក៏ថ្លៃជាមុនដែរ ដោយតម្លៃវាត្រូវបានគេរំពឹងថានឹងដាក់លក់ក្នុងតម្លៃ $550 នៅទីផ្សារបរទេស៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ androidcentral

Share This Post: