បច្ចេកវិទ្យា

កៀកថ្ងៃបង្ហាញខ្លួនហើយ ឥលូវលេចធ្លាយពណ៌ iPhone ស៊េរីថ្មីទៀត លើកនេះសុទ្ធតែពណ៌ស្អាតៗ

BY
Khmernote Media
September 8, 2018

នៅមិនដល់មួយសប្ដាហ៍ទៀតនោះ ព្រឹត្តិការណ៍បង្ហាញខ្លួន iPhone ទាំង០៣ស៊េរីរបស់ក្រុមហ៊ុន Apple នឹងមកដល់ហើយ រីឯរូបភាពបែកធ្លាយនៃស្មតហ្វូនទាំងនោះ ក៏កាន់តែច្រើនឡើងផងដែរ។ នាពេលថ្មីៗនេះមានរូបភាពរបស់ iPhone ស៊េរីថ្មីបានលេចធ្លាយបន្ថែមទៀតហើយសម្រាប់ iPhone Xs (6.1 អ៊ីញ) ដែលមាន០៤ពណ៌ តាមរយៈរូបភាពយើងអាចឃើញមានពណ៌ ខៀវក្រម៉ៅ ស ក្រហម និងមួយទៀត Rose Gold ហើយក៏មានរូបភាពមួយ ដែលបង្ហាញឲ្យឃើញថា iPhone Xs (6.1 អ៊ីញ) នេះគឺអាចប្រើប្រាស់ស៊ីមកាតបានពីរផងដែរ ការប្រើប្រាស់ស៊ីមកាតបានពីរបែបនេះវាប្រាកដជាពេញនិយមខ្លាំងសម្រាប់ប្រទេសចិន។

សម្រាប់មន្ទិលសង្ស័យទាំងអស់នឹងត្រូវបានបង្ហាញនៅប៉ុន្មានថ្ងៃខាងមុខទៀតតែប៉ុណ្ណោះ ។ សម្រាប់តម្លៃធ្លាប់មានព័ត៌មានលេចធ្លាយពីមុនបានប្រកាសថា iPhone ជំនាន់ក្រោយនេះ គឺជាស្មាតហ្វូន ដែលតម្លៃថោកដំបូងបង្អស់របស់ Apple នោះ យើងក៏មិនហ៊ានប្រាកដដែរថាវានឹងលក់នៅក្នុងតម្លៃប៉ុណ្ណានោះឡើយ ។ តែគ្រប់គ្នាអាចសន្និដ្ឋានបានថាសម្រាប់តម្លៃ iPhone Xs នេះអាចនឹងមានតម្លៃ $700 – $800៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena

Share This Post: